លោកុប្បត្តិ 28:13-19 KHOV

13 ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក ឯ​ដី​ដែល​ឯង​ដេក​នៅ​នេះ អញ​នឹង​ឲ្យ​ដល់​ឯង ហើយ​នឹង​ពូជ​ឯង​ត​ទៅ

14 ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង និង​ពូជ​ឯង

15 មើល អញ​នៅ​ជា​មួយ​នឹង​ឯង អញ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ពី​ព្រោះ​អញ​មិន​ចោល​ឯង​ឡើយ ទាល់​តែ​អញ​បាន​ធ្វើ​សំរេច​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ឯង​ហើយ។

16 នោះ​យ៉ាកុប​គាត់​ភ្ញាក់​ពី​ដេក​ឡើង ក៏​នឹក​ក្នុង​ចិត្ត​ថា ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ តែ​អញ​មិន​បាន​ដឹង​ទេ

17 គាត់​ក៏​នឹក​ភ័យ ហើយ​និយាយ​ថា ទី​កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង‌ខ្លាច​ណាស់ ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ដំណាក់​នៃ​ព្រះ ហើយ​ជា​ទ្វារ​ស្ថាន‌សួគ៌​ពិត

18 លុះ​ព្រឹក​ឡើង​យ៉ាកុប​ក្រោក​ពី​ព្រលឹម ក៏​យក​ថ្ម​ដែល​គាត់​បាន​កើយ​នោះ​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ

19 គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។