លោកុប្បត្តិ 28:6-12 KHOV

6 រីឯ​អេសាវ​គាត់​ឃើញ​ថា អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​នឹង​យក​ប្រពន្ធ​ពី​នោះ​មក ហើយ​ថា ក្នុង​ខណៈ​ដែល​ឲ្យ​ពរ​នោះ គាត់​ក៏​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

7 ហើយ​ឃើញ​ថា យ៉ាកុប​បាន​ស្តាប់​តាម ឪពុក​ម្តាយ​ហើយ ទាំង​ចេញ​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម​ផង

8 ដូច្នេះ អេសាវ​យល់​ថា កូន​ស្រី​កាណាន​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​អ៊ីសាក​ជា​ឪពុក​ខ្លួន​ទេ

9 នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ា‌អែល ចៅ​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

10 ឯ​យ៉ាកុប គាត់​ចេញ​ពី​បៀរ-សេបា ទៅ​ឯ​ខារ៉ាន

11 បាន​ដល់​កន្លែង​១ ក៏​សំណាក់​នៅ​ទី​នោះ​១​យប់ ពី​ព្រោះ​ថ្ងៃ​លិច​ហើយ គាត់​យក​ថ្ម​នៅ​ទី​នោះ​មក​កើយ​ក្បាល​ដេក​លក់​ទៅ

12 គាត់​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ