លោកុប្បត្តិ 29:1-6 KHOV

1 យ៉ាកុប​ក៏​ដើរ​ដំណើរ ទៅ​ដល់​ស្រុក​របស់​ពួក​មនុស្ស​ពី​ទិស​ខាង​កើត

2 គាត់​ក្រឡេក​មើល​ទៅ​ឃើញ​អណ្តូង​១​នៅ​ទី​វាល ក៏​ឃើញ​មាន​ចៀម​៣​ហ្វូង​ដេក​នៅ​ត្រង់​នោះ ដ្បិត​គេ​ធ្លាប់​តែ​ឲ្យ​ហ្វូង​សត្វ​ផឹក​ទឹក​នៅ​ទី​អណ្តូង​នោះ តែ​ថ្ម​ដែល​គ្រប​មាត់​អណ្តូង​ធំ​ណាស់

3 គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ទី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។

4 ឯ​យ៉ាកុប​គាត់​សួរ​គេ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នៅ​ស្រុក​ណា គេ​ឆ្លើយ​ថា យើង​នៅ​ខារ៉ាន

5 រួច​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ស្គាល់​ឡាបាន់ ជា​កូន​ណាឃរ​ឬ​ទេ គេ​ឆ្លើយ​ថា ស្គាល់​ដែរ

6 គាត់​សួរ​ថា គាត់​សុខ​សប្បាយ​ជា​ទេ​ឬ គេ​ក៏​ឆ្លើយ​ថា ជា​ទេ នុ៎ះន៏ រ៉ាជែល​ជា​កូន​គាត់​កំពុង​តែ​នាំ​ចៀម​មក