15 ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
16 រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល
17 នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់
18 ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក
19 ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ
20 យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
21 រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង