21 រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង
22 ឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបជប់លៀងដល់គេ
23 ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង
24 ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា
25 លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ
26 ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ
27 ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបំរើអញ៧ឆ្នាំទៀត