លោកុប្បត្តិ 29:32-35 KHOV

32 លេអា​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា រូបេន ដោយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​នេះ​ហើយ ឥឡូវ​នេះ ប្ដី​អញ​នឹង​ស្រឡាញ់​ដល់​អញ

33 នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឮ​ថា​គាត់​ស្អប់​អញ បាន​ជា​ទ្រង់​ប្រទាន​កូន​នេះ​មក​អញ​ទៀត នាង​ឲ្យ​ឈ្មោះ​ថា ស៊ីម្មាន

34 រួច​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត នោះ​នាង​គិត​ថា ឥឡូវ​ប្ដី​អញ​មុខ​ជា​ចូល​ចិត្ត​នឹង​អញ​ម្តង​ណេះ​ហើយ ដ្បិត​អញ​បាន​បង្កើត​កូន​ប្រុស​៣​ឲ្យ​គាត់ ដូច្នេះ នាង​ក៏​ឲ្យ​ឈ្មោះ​ថា លេវី

35 នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នាង​គិត​ថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ហេតុ​នោះ​បាន​ជា​នាង​ឲ្យ​ឈ្មោះ​ថា យូដា នោះ​នាង​ក៏​ផ្អាក​មាន​កូន​ទៅ។