លោកុប្បត្តិ 29:7-13 KHOV

7 យ៉ាកុប​និយាយ​ថា ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​មែន​ជា​វេលា​ឲ្យ​ហ្វូង​សត្វ​ប្រជុំ​គ្នា​ទេ ចូរ​ឲ្យ​វា​ផឹក ហើយ​នាំ​ទៅ​ឲ្យ​ស៊ី​ទៀត​ទៅ

8 តែ​គេ​ឆ្លើយ​ថា មិន​កើត​ទេ ទាល់​តែ​ហ្វូង​ចៀម​ទាំង​អស់​បាន​មូល​មក​ព្រម ហើយ​បាន​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ នោះ​ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន។

9 កាល​គាត់​កំពុង​និយាយ​នឹង​គេ​នៅ​ឡើយ នោះ​រ៉ាជែល​នាង​នាំ​ហ្វូង​ចៀម​របស់​ឪពុក​មក​ដល់ ដ្បិត​គឺ​នាង​ហើយ​ដែល​ជា​អ្នក​ឃ្វាល

10 កាល​យ៉ាកុប​ក្រឡេក​ឃើញ​រ៉ាជែល​ជា​កូន​ឡាបាន់​ឪពុក​ធំ​គាត់ នោះ​គាត់​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​ឡាបាន់​ឪពុក​ធំ​ផឹក

11 យ៉ាកុប​ក៏​ថើប​រ៉ាជែល រួច​ឡើង​សំឡេង​យំ

12 នោះ​យ៉ាកុប​ប្រាប់​រ៉ាជែល​ថា ខ្លួន​ជា​បង​ប្អូន​នឹង​ឪពុក​នាង គឺ​ជា​កូន​រេបិកា រួច​នាង​ក៏​រត់​ទៅ​ប្រាប់​ដល់​ឪពុក

13 កាល​ឡាបាន់​បាន​ឮ​និយាយ​ពី​យ៉ាកុប ជា​កូន​របស់​ប្អូន​ខ្លួន នោះ​គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ យ៉ាកុប​ក៏​សា‌សព្ទ​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ឡាបាន់