លោកុប្បត្តិ 30:1-6 KHOV

1 កាល​រ៉ាជែល​ឃើញ​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សោះ នោះ​នាង​មាន​ចិត្ត​ច្រណែន​នឹង​បង ហើយ​ក៏​និយាយ​ទៅ​យ៉ាកុប​ថា ចូរ​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ខ្ញុំ​ស្លាប់​ហើយ

2 នោះ​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​រ៉ាជែល ហើយ​តប​ថា តើ​អញ​ជា​ព្រះ​ឬ​អី ដែល​បាន​បង្ខាំង​មិន​ឲ្យ​ឯង​មាន​កូន​ដូច្នេះ

3 នោះ​នាង​និយាយ​ថា មើល​នុ៎ះន៏ ប៊ីលហា​ជា​បាវ​ស្រី​ខ្ញុំ សូម​ឲ្យ​អ្នក​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​នៅ​ភ្លៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា

4 នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង

5 ដូច្នេះ ប៊ីលហា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

6 នោះ​រ៉ាជែល​គិត​ថា ព្រះ​ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់