14 ឯរូបេន ក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង
15 តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ
16 ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ
17 ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប
18 នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
19 នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប
20 នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន