19 នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប
20 នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន
21 ក្រោយនោះមក នាងបង្កើតបានកូនស្រី១ ក៏ឲ្យឈ្មោះថា ឌីណា។
22 ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន
23 នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ
24 ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
25 កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ