លោកុប្បត្តិ 30:24-30 KHOV

24 ហើយ​នាង​ឲ្យ​ឈ្មោះ​ថា យ៉ូសែប ដោយ​ថា សូម​ព្រះ‌យេហូវ៉ា​បន្ថែម​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​១​ទៀត។

25 កាល​រ៉ាជែល​សំរាល​បាន​យ៉ូសែប​ហើយ នោះ​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា ខ្ញុំ​សូម​លា​លោក​ឪពុក​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​ខ្ញុំ ឯ​ស្រុក​ខ្ញុំ​វិញ​ហើយ

26 សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ

27 នោះ​ឡាបាន់​ឆ្លើយ​ថា បើ‌សិន​ជា​ឯង​ចូល​ចិត្ត​នឹង​អញ នោះ​កុំ​អាល​ទៅ​សិន ពី​ព្រោះ​អញ​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​អញ​ដោយ​ព្រោះ​ឯង

28 គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ

29 រួច​យ៉ាកុប​និយាយ​ថា លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក ហើយ​ថា ហ្វូង​សត្វ​លោក​ឪពុក​បាន​កើត​សាយ‌គ្រាយ​ជា​យ៉ាង​ណា ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឃ្វាល

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង