លោកុប្បត្តិ 30:26-32 KHOV

26 សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ

27 នោះ​ឡាបាន់​ឆ្លើយ​ថា បើ‌សិន​ជា​ឯង​ចូល​ចិត្ត​នឹង​អញ នោះ​កុំ​អាល​ទៅ​សិន ពី​ព្រោះ​អញ​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​អញ​ដោយ​ព្រោះ​ឯង

28 គាត់​ក៏​និយាយ​ថា ចូរ​គិត​ថ្លៃ​ឈ្នួល​ឯង​ចុះ នោះ​អញ​នឹង​បើក​ឲ្យ

29 រួច​យ៉ាកុប​និយាយ​ថា លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក ហើយ​ថា ហ្វូង​សត្វ​លោក​ឪពុក​បាន​កើត​សាយ‌គ្រាយ​ជា​យ៉ាង​ណា ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឃ្វាល

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង

31 នោះ​ឡាបាន់​សួរ​ថា តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង យ៉ាកុប​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្វី​មក​ខ្ញុំ​សោះ បើ​លោក​ឪពុក​នឹង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត

32 គឺ​ខ្ញុំ​នឹង​ទៅ​ក្នុង​គ្រប់​ទាំង​ហ្វូង​ចៀម​របស់​លោក​ឪពុក​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ញែក​យក​អស់​ទាំង​សត្វ​ពព្លាក់ និង​ពពាល ហើយ​នឹង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សត្វ​ដែល​ពពាល​ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង ឲ្យ​បាន​ជា​ឈ្នួល​ដល់​ខ្ញុំ