លោកុប្បត្តិ 30:3-9 KHOV

3 នោះ​នាង​និយាយ​ថា មើល​នុ៎ះន៏ ប៊ីលហា​ជា​បាវ​ស្រី​ខ្ញុំ សូម​ឲ្យ​អ្នក​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​នៅ​ភ្លៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា

4 នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង

5 ដូច្នេះ ប៊ីលហា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

6 នោះ​រ៉ាជែល​គិត​ថា ព្រះ​ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់

7 រួច​ប៊ីលហា​ជា​បាវ​រ៉ាជែល​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត​ឲ្យ​យ៉ាកុប

8 ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។

9 កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ