លោកុប្បត្តិ 30:34-40 KHOV

34 ឡាបាន់​ក៏​និយាយ​ថា អើ ចូរ​តាម​ពាក្យ​ឯង​ចុះ

35 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ​ហើយ​ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់​ហើយ​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​កូន​ខ្លួន​ទាំង​ប៉ុន្មាន

36 រួច​គាត់​ចេញ​ពី​យ៉ាកុប​ទៅ​ចំងាយ​ដើរ​ផ្លូវ​អស់​៣​ថ្ងៃ ឯ​យ៉ាកុប​ក៏​ឃ្វាល​ហ្វូង​សត្វ​របស់​ឡាបាន់​ដែល​នៅ​សល់​នោះ។

37 នោះ​យ៉ាកុប​គាត់​យក​មែក​រលួស ចំបក់ និង​ក្រចៅ​ស្រស់ មក​ក្រី​បក​សំបក ជា​កង់ៗ ឲ្យ​ឃើញ​សាច់​ស

38 ហើយ​ដាក់​មែក​ដែល​គាត់​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ និង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ហើយ​វា​ក៏​ជាន់​គ្នា​ក្នុង​កាល​ដែល​វា​មក​ផឹក​នោះ

39 គឺ​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​ទាំង​នោះ នោះ​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល

40 រួច​យ៉ាកុប​ញែក​ចៀម​ចេញ​ពី​គ្នា​ក៏​ដំរង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់​វិញ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ឡាបាន់​ឡើយ