37 នោះយ៉ាកុបគាត់យកមែករលួស ចំបក់ និងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស
38 ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ
39 គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល
40 រួចយ៉ាកុបញែកចៀមចេញពីគ្នាក៏ដំរង់ឈ្មោលទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់វិញ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយនឹងហ្វូងសត្វរបស់ឡាបាន់ឡើយ
41 កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ
42 តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។
43 ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។