លោកុប្បត្តិ 30:6-12 KHOV

6 នោះ​រ៉ាជែល​គិត​ថា ព្រះ​ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់

7 រួច​ប៊ីលហា​ជា​បាវ​រ៉ាជែល​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត​ឲ្យ​យ៉ាកុប

8 ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។

9 កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ

10 ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

11 នោះ​លេអា​នឹក​ថា មាន​សំណាង​ហើយ នាង​ក៏​ឲ្យ​ឈ្មោះ​ថា កាឌ់

12 រួច​ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​កូន​១​ទៀត​ឲ្យ​យ៉ាកុប