លោកុប្បត្តិ 30:8-14 KHOV

8 ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។

9 កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ

10 ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប

11 នោះ​លេអា​នឹក​ថា មាន​សំណាង​ហើយ នាង​ក៏​ឲ្យ​ឈ្មោះ​ថា កាឌ់

12 រួច​ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​កូន​១​ទៀត​ឲ្យ​យ៉ាកុប

13 នោះ​លេអា​នឹក​ថា ខ្ញុំ​សប្បាយ​ណាស់​ហើយ ដ្បិត​គ្រប់​ទាំង​ស្ត្រី​នឹង​ថា ខ្ញុំ​មាន​ពរ នាង​ក៏​ឲ្យ​ឈ្មោះ​ថា អេស៊ើ។

14 ឯ​រូបេន ក៏​ចេញ​ទៅ​ឯ​វាល​នៅ​វេលា​ច្រូត​ស្រូវ​ភោជ្ជ‌សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​ដល់​លេអា​ជា​ម្តាយ នោះ​រ៉ាជែល​និយាយ​ទៅ​លេអា​ថា សូម​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​ខ្លះ​មក​ខ្ញុំ​ផង