លោកុប្បត្តិ 31:1-6 KHOV

1 រួច​មក​គាត់​បាន​ឮ​ពាក្យ​របស់​ពួក​កូន​ឡាបាន់​និយាយ​គ្នា​ថា យ៉ាកុប​បាន​លួច​របស់​ទ្រព្យ​ឪពុក​យើង​ទាំង​អស់​ហើយ គឺ​ពី​របស់​ឪពុក​យើង​ទេ តើ​ដែល​វា​បាន​ទៅ​ជា​មាន​ដូច្នេះ

2 ហើយ​យ៉ាកុប​មើល​មុខ​ឡាបាន់​ឃើញ​ថា មិន‌សូវ​ស្រួល​ចំពោះ​ខ្លួន​ដូច​ពី​ដើម​ទេ

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​ឯង​វិល​ត្រឡប់​ទៅ​ក្នុង​ស្រុក​ឪពុក​ឯង ឯ​ញាតិ‌សន្តាន​ឯង​វិញ​ទៅ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង

4 យ៉ាកុប​គាត់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល និង​លេអា​មក​ឯ​ហ្វូង​សត្វ​ត្រង់​ទី​វាល

5 ប្រាប់​ថា អញ​ឃើញ​ឫកពា​របស់​ឪពុក​ឯង​ហាក់​ដូច​ជា​មិន‌សូវ​ស្រួល​នឹង​អញ​ដូច​ពី​ដើម​សោះ តែ​ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​អញ

6 ឯង​ក៏​ដឹង​ថា អញ​បាន​បំរើ​ឪពុក​ឯង​អស់​ពី​កំឡាំង​ដែរ តែ​ឪពុក​ឯង​បាន​បញ្ឆោត​អញ ហើយ​បាន​បំផ្លាស់​ឈ្នួល​របស់​អញ​១០​ដង​ហើយ