1 រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេ តើដែលវាបានទៅជាមានដូច្នេះ
2 ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង
4 យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល និងលេអាមកឯហ្វូងសត្វត្រង់ទីវាល
5 ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ
6 ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ
7 តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ