លោកុប្បត្តិ 31:33-39 KHOV

33 នោះ​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​យ៉ាកុប ត្រសាល​លេអា និង​ត្រសាល​របស់​បាវ​ស្រី​ទាំង​២ រក​មិន​ឃើញ​សោះ រួច​គាត់​ចេញ​ពី​ត្រសាល​លេអា​ចូល​ទៅ​ក្នុង​ត្រសាល​រ៉ាជែល

34 ឯ​រ៉ាជែល​នាង​បាន​យក​រូប​ព្រះ​ទាំង​នោះ ទៅ​ដាក់​ក្នុង​ប្រដាប់​អូដ្ឋ​ទាំង​ប៉ុន្មាន ហើយ​អង្គុយ​ពី​លើ ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ត្រសាល​មិន​ឃើញ​សោះ

35 រួច​នាង​និយាយ​ទៅ​ឪពុក​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ខឹង​នឹង​ខ្ញុំ ដែល​ខ្ញុំ​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​នោះ​ឡើយ ពី​ព្រោះ​ខ្ញុំ​កើត​មាន​កិច្ច​ដូច​ជា​ស្រីៗ​ធ្លាប់​មាន គាត់​ក៏​ពិនិត្យ​រក តែ​មិន​ឃើញ​រូប​ព្រះ​ទាំង​នោះ​សោះ។

36 ឯ​យ៉ាកុប​គាត់​ខឹង ហើយ​ក៏​ឈ្លោះ​នឹង​ឡាបាន់​ដោយ​ពាក្យ​ថា តើ​ខ្ញុំ​មាន​ទោស​អ្វី ឬ​បាន​ធ្វើ​បាប​ណា​បាន​ជា​លោក​ឪពុក​ដេញ​តាម​ខ្ញុំ ដោយ​ចិត្ត​ក្តៅ​យ៉ាង​ដូច្នេះ

37 លោក​ឪពុក​បាន​ឆែក‌ឆេរ​របស់​ខ្ញុំ សព្វ​គ្រប់​ទាំង​អស់​ហើយ តើ​បាន​ឃើញ​របស់​ណា​ជា​របស់​ពី​ផ្ទះ​លោក​ឪពុក​ខ្លះ ចូរ​ដាក់​បង្ហាញ​នៅ​មុខ​បង​ប្អូន​ខ្ញុំ ហើយ​នឹង​បង​ប្អូន​របស់​លោក​ឪពុក​មក​មើល ដើម្បី​ឲ្យ​គេ​ជំនុំ‌ជំរះ​ពី​រឿង​យើង​ទាំង​នេះ

38 នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ

39 សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ ខ្ញុំ​បាន​ទទួល​សង គឺ​លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង ទោះ​បើ​លួច​បាន​នៅ​ពេល​ថ្ងៃ​ឬ​ពេល​យប់​ក្តី