លោកុប្បត្តិ 31:4-10 KHOV

4 យ៉ាកុប​គាត់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល និង​លេអា​មក​ឯ​ហ្វូង​សត្វ​ត្រង់​ទី​វាល

5 ប្រាប់​ថា អញ​ឃើញ​ឫកពា​របស់​ឪពុក​ឯង​ហាក់​ដូច​ជា​មិន‌សូវ​ស្រួល​នឹង​អញ​ដូច​ពី​ដើម​សោះ តែ​ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​អញ

6 ឯង​ក៏​ដឹង​ថា អញ​បាន​បំរើ​ឪពុក​ឯង​អស់​ពី​កំឡាំង​ដែរ តែ​ឪពុក​ឯង​បាន​បញ្ឆោត​អញ ហើយ​បាន​បំផ្លាស់​ឈ្នួល​របស់​អញ​១០​ដង​ហើយ

7 តែ​ព្រះ​ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ

8 កាល​ណា​គាត់​ថា សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ

9 ដូច្នេះ ព្រះ​ទ្រង់​បាន​ដក​ហ្វូង​សត្វ​របស់​ឪពុក​ឯង​ប្រទាន​មក​ឲ្យ​អញ​វិញ​ហើយ

10 នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា នោះ​អញ​ងើប​ភ្នែក​ឡើង​ឃើញ​ក្នុង​សប្តិ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី​ថា​វា​មាន​ឆ្នូត មាន​ពពាល ហើយ​នឹង​ប្រផេះ