លោកុប្បត្តិ 31:43-49 KHOV

43 នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

44 ដូច្នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នឹង​ទុក​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ

45 នោះ​យ៉ាកុប​គាត់​យក​ថ្ម​១​មក​បញ្ឈរ​ធ្វើ​ជា​បង្គោល

46 ហើយ​ប្រាប់​ដល់​បង​ប្អូន​ថា ចូរ​យក​ថ្ម​មក នោះ​គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​នោះ

47 ឡាបាន់​គាត់​ហៅ​គំនរ​ថ្ម​នោះ​ថា យេការ-សាហាឌូថា តែ​យ៉ាកុប​ហៅ​ថា កាលេឌ វិញ

48 រួច​ឡាបាន់​និយាយ​ថា គំនរ​ថ្ម​នេះ​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ​នៅ​ថ្ងៃ​នេះ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា កាលេឌ ហើយ​មីសប៉ា

49 ពី​ព្រោះ​គាត់​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​ឯង​ហើយ​នឹង​អញ ក្នុង​កាល​ដែល​យើង​នៅ​ឃ្លាត​ពី​គ្នា