51 រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ និងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯងហើយនឹងអញ
52 គំនរនេះ និងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ
53 សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃអយ្យកោរបស់លោក ទ្រង់ជំនុំជំរះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។
54 យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ
55 ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។