លោកុប្បត្តិ 31:52-55 KHOV

52 គំនរ​នេះ និង​បង្គោល​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ថា អញ​មិន​រំលង​គំនរ​នេះ​ទៅ​ឯ​ឯង ហើយ​ឯង​ក៏​មិន​រំលង​គំនរ​ឬ​បង្គោល​នេះ​មក​ឯ​អញ ប្រយោជន៍​នឹង​ធ្វើ​អាក្រក់​អ្វី​ឡើយ

53 សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​អយ្យកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។

54 យ៉ាកុប​ក៏​រៀប‌ចំ​បូជា‌យញ្ញ ថ្វាយ​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​ពួក​បង​ប្អូន​មក​ជួប‌ជុំ​បរិភោគ គេ​ក៏​នាំ​គ្នា​បរិភោគ​ទៅ រួច​ដេក​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ

55 ដល់​ព្រលឹម​ស្រាង នោះ​ឡាបាន់​ក្រោក​ឡើង​ថើប​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ រួច​លា​ត្រឡប់​វិល​ទៅ​ឯ​ទី​កន្លែង​ខ្លួន​វិញ។