លោកុប្បត្តិ 31:8-14 KHOV

8 កាល​ណា​គាត់​ថា សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ

9 ដូច្នេះ ព្រះ​ទ្រង់​បាន​ដក​ហ្វូង​សត្វ​របស់​ឪពុក​ឯង​ប្រទាន​មក​ឲ្យ​អញ​វិញ​ហើយ

10 នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា នោះ​អញ​ងើប​ភ្នែក​ឡើង​ឃើញ​ក្នុង​សប្តិ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី​ថា​វា​មាន​ឆ្នូត មាន​ពពាល ហើយ​នឹង​ប្រផេះ

11 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អញ​ក្នុង​សប្តិ​នោះ​ថា យ៉ាកុប​អើយ អញ​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

12 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង

13 អញ​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​ឯង​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​ឯង​បាន​បន់​ដល់​អញ ឥឡូវ​នេះ ឲ្យ​រៀប‌ចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​នៅ​ឯ​ស្រុក​កំណើត​ឯង​វិញ​ទៅ

14 ឯ​រ៉ាជែល និង​លេអា​ក៏​ឆ្លើយ​ទៅ​ប្ដី​ថា ចុះ​យើង​នៅ​មាន​ចំណែក ឬ​មរដក នៅ​ក្នុង​ផ្ទះ​ឪពុក​យើង​ឯ​ណា