លោកុប្បត្តិ 32:22-28 KHOV

22 រួច​គាត់​ក្រោក​ឡើង​ទាំង​យប់​នាំ​យក​ប្រពន្ធ​ទាំង​២ និង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ

23 គាត់​នាំ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អីវ៉ាន់​គាត់​ឆ្លង​ទៅ​ដែរ។

24 ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ

25 កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណៈ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ

26 អ្នក​នោះ​និយាយ​ថា ចូរ​លែង​ឲ្យ​អញ​ទៅ ដ្បិត​ភ្លឺ​ហើយ តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន

27 អ្នក​នោះ​សួរ​គាត់​ថា ឯង​ឈ្មោះ​អី គាត់​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​យ៉ាកុប

28 រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង