លោកុប្បត្តិ 32:3-9 KHOV

3 យ៉ាកុប​ចាត់​អ្នក​បំរើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដំម​ក្នុង​ស្រុក​សៀរ

4 ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ

5 ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក

6 ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង

7 នោះ​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង ក៏​ចែក​ពួក​គាត់ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​២​ពួក

8 ដោយ​គិត​ថា បើ​អេសាវ​មក​វាយ​ពួក​១ នោះ​ពួក​១​ទៀត​នឹង​រត់​រួច​បាន

9 យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូល‌បង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង