1 យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់
2 គាត់ឲ្យបាវស្រីទាំង២ និងកូនគេដើរទៅមុន បន្ទាប់មក លេអា និងកូននាង រួចរ៉ាជែល និងយ៉ូសែបជាខាងក្រោយបង្អស់
3 ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង
4 អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់