3 ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង
4 អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់
5 នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។
6 បាវស្រីទាំង២ និងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា
7 បន្ទាប់មក លេអា និងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែប និងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ
8 គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង
9 តែអេសាវឆ្លើយថា ប្អូនអើយ អញមានបរិបូរហើយ ចូរឯងទុករបស់ផងឯងចុះ