លោកុប្បត្តិ 33:9-15 KHOV

9 តែ​អេសាវ​ឆ្លើយ​ថា ប្អូន​អើយ អញ​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ផង​ឯង​ចុះ

10 តែ​យ៉ាកុប​ប្រកែក​ថា ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល

11 សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ រួច​អេសាវ​ទទួល​យក​ដោយ​គាត់​បង្ខំ

12 អេសាវ​និយាយ​ថា ល្មម​ធ្វើ​ដំណើរ​ទៅ​ហើយ ចូរ​យើង​ទៅ អញ​នឹង​ដើរ​នាំ​មុខ​ឯង​ទៅ

13 តែ​យ៉ាកុប​ឆ្លើយ​ថា បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ដើរ​តែ​១​ថ្ងៃ​ទៅ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន

14 ដូច្នេះ សូម​ឲ្យ​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ជា​ប្អូន​ចុះ ឯ​ខ្ញុំៗ​នឹង​ដើរ​ទៅ​មួយៗ​តាម​កំឡាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កំឡាំង​កូន​ក្មេង​ដែរ ទាល់​តែ​ខ្ញុំ​ទៅ​ដល់​បង​នៅ​ស្រុក​សៀរ

15 នោះ​អេសាវ​និយាយ​ថា បើ​ដូច្នោះ ឲ្យ​អញ​ទុក​ពួក​អញ​ខ្លះ​នៅ​ជា​មួយ​នឹង​ឯង​ដែរ​ឬ តែ​គាត់​ប្រកែក​ថា មិន​ថ្វី​ទេ សូម​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​បង​ចុះ