លោកុប្បត្តិ 34:14-20 KHOV

14 គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់

15 បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​ទ្រង់ នោះ​មាន​តែ​ពួក​ទ្រង់​ត្រឡប់​ដូច​ជា​យើង​ខ្ញុំ​ដែរ ដោយ​កាត់​ស្បែក​ដល់​ពួក​ប្រុសៗ​ទាំង​អស់​គ្នា

16 នោះ​ទើប​យើង​ខ្ញុំ​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ខ្ញុំ​ដល់​ពួក​ទ្រង់ ហើយ​នឹង​យក​កូន​ស្រី​របស់​ពួក​ទ្រង់​មក​វិញ​ដែរ ដូច្នេះ យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​តែ​១

17 ប៉ុន្តែ​បើ​ពួក​ទ្រង់​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​យក​កូន​ស្រី​របស់​យើង​ខ្ញុំ​មក​វិញ ហើយ​នឹង​ចេញ​បាត់​ទៅ។

18 ពាក្យ​ទាំង​នោះ​ក៏​នាំ​ឲ្យ​ពេញ​ព្រះ‌ទ័យ​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់​ដែរ

19 បុត្រ​កំឡោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌ទ័យ​អំណរ​នឹង​កូន​ស្រី​របស់​យ៉ាកុប​ណាស់ ទ្រង់​ជា​មនុស្ស​ដែល​គេ​រាប់‌អាន​លើស​ជាង​ទាំង​អស់​នៅ​ក្នុង​ពួក​ដំណាក់​បិតា​ទ្រង់

20 នោះ​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ក៏​ទៅ​ឯ​ទ្វារ​ក្រុង មាន​ព្រះ‌បន្ទូល​នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​ទ្រង់​ថា