4 ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ
5 រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
6 ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7 ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
8 ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ
9 ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10 នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសំរាប់អ្នករាល់គ្នាតទៅ