6 ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7 ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
8 ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ
9 ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10 នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសំរាប់អ្នករាល់គ្នាតទៅ
11 ឯស៊ីគែមទ្រង់មានព្រះបន្ទូលនឹងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់
12 ទោះបើដំឡើងបណ្តាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។