លោកុប្បត្តិ 35:13-19 KHOV

13 ព្រះ​ទ្រង់​ក៏​ហោះ​ឡើង ចេញ​ពី​គាត់ នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ទៅ

14 រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង

15 គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។

16 រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក

17 កាល​នាង​កំពុង​តែ​សំរាល​កូន​ដោយ​ពិបាក​ដូច្នេះ នោះ​ឆ្មប​ប្រាប់​ថា កុំ​ខ្លាច​អី ដ្បិត​នាង​បាន​កូន​ប្រុស​១​ទៀត

18 តែ​កាល​ព្រលឹង​កំពុង​តែ​ចេញ​ពី​នាង​ទៅ ដ្បិត​នាង​ត្រូវ​ស្លាប់ នោះ​នាង​ឲ្យ​កូន​ឈ្មោះ​ថា បេន-អូនី តែ​ឪពុក​ហៅ​ថា បេន-យ៉ាមីន​វិញ

19 រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម