18 តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
19 រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម
20 យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។
21 រួចអ៊ីស្រាអែល គាត់ដើរដំណើរទៅ ដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ
22 កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
23 ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ និងសាប់យូល៉ូន១
24 កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ និងបេនយ៉ាមីន១