លោកុប្បត្តិ 35:19-25 KHOV

19 រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម

20 យ៉ាកុប​គាត់​បញ្ឈរ​បង្គោល​ថ្ម​១​នៅ​លើ​ផ្នូរ​សព​នាង គឺ​ជា​បង្គោល​ផ្នូរ​សព​របស់​រ៉ាជែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

21 រួច​អ៊ីស្រា‌អែល គាត់​ដើរ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ប៉ម​អេឌើរ

22 កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រា‌អែល​ក៏​ឮ​និយាយ។រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់

23 ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ និង​សាប់‌យូ‌ល៉ូន​១

24 កូន​របស់​នាង​រ៉ាជែល គឺ​យ៉ូសែប​១ និង​បេន‌យ៉ា‌មីន​១

25 កូន​របស់​នាង​ប៊ីលហា​ជា​បាវ​ស្រី​រ៉ាជែល នោះ​គឺ​ដាន់​១ និង​ណែប‌ថាលី​១