លោកុប្បត្តិ 35:5-11 KHOV

5 គេ​ក៏​ធ្វើ​ដំណើរ​ទៅ ឯ​គ្រប់​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ទាំង‌ឡាយ ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ជា​ខ្លាំង គេ​មិន​បាន​ដេញ​តាម​ពួក​កូន​យ៉ាកុប​ទេ។

6 យ៉ាកុប និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ទៅ​ដល់​លូស ដែល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ជា​បេត-អែល

7 នៅ​ទី​នោះ​គាត់​ស្អាង​អាស‌នា​១ រួច​ដាក់​ឈ្មោះ​ទី​នោះ​ថា អែល-បេត-អែល ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ព្រះ​ទ្រង់​បាន​លេច​មក​ឯ​គាត់ ក្នុង​កាល​ដែល​គាត់​រត់​ពី​បង​ទៅ

8 គ្រា​នោះ​ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។

9 កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ​ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់

10 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រា‌អែលឲ្យ​គាត់

11 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ចូរ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង និង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ​១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ