លោកុប្បត្តិ 35:8-14 KHOV

8 គ្រា​នោះ​ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។

9 កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ​ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់

10 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រា‌អែលឲ្យ​គាត់

11 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ចូរ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង និង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ​១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ

12 ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​អ័ប្រា‌ហាំ និង​អ៊ីសាក នោះអញ​នឹង​ឲ្យ​ដល់​ឯង គឺ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពួក​ឯង​ត​រៀង​ទៅ

13 ព្រះ​ទ្រង់​ក៏​ហោះ​ឡើង ចេញ​ពី​គាត់ នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ទៅ

14 រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង