លោកុប្បត្តិ 36:15-21 KHOV

15 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អេសាវ​ទាំង​ប៉ុន្មាន គឺ​ក្នុង​កូន​ចៅ​អេលី‌ផាស​ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន​១ អូម៉ារ​១ សេផូរ​១ កេណាស​១

16 កូរេ​១ កាថាម​១ និង​អាម៉ា‌លេក​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដំម សុទ្ធ​តែ​កូន​ចៅ​របស់​អ័ដា​ទាំង​អស់។

17 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​នឹង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដំម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។

18 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ

19 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​អេសាវ ហើយ​ជា​មេ​ទាំង​គេ​អស់​ឯ​អេសាវ គឺ​ជា​អេដំម។

20 ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា

21 ឌីសុន អេស៊ើរ និង​ឌីសាន នោះ​ជា​ពួក​មេ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​សៀរ​នៅ​ក្នុង​ស្រុក​អេដំម​ទាំង​អស់