លោកុប្បត្តិ 36:24-30 KHOV

24 នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

25 នេះ​ជា​កូន​ចៅ​អ័ន៉ា និង​ឌីសសុន និង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា

26 នេះ​ជា​កូន​ចៅ​ឌីសសុន គឺ​ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន

27 នេះ​ជា​កូន​ចៅ​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន

28 នេះ​ជា​កូន​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន

29 នេះ​ជា​ពួក​មេ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន​១ សូបាល​១ ស៊ីបៀន​១ អ័ន៉ា​១

30 ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។