29 នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១
30 ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។
31 នេះជាពួកស្តេច ដែលសោយរាជ្យនៅស្រុកអេដំម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ
32 គឺបេឡាជាកូនបេអ៊រ បានសោយរាជ្យនៅស្រុកអេដំម ហើយទីក្រុងរបស់ទ្រង់ គឺឌីនហាបា
33 បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់
34 យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាមពីស្រុកពួកថេម៉ាន បានសោយរាជ្យជំនួសទ្រង់
35 ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត