លោកុប្បត្តិ 36:32-38 KHOV

32 គឺ​បេឡា​ជា​កូន​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដំម ហើយ​ទី​ក្រុង​របស់​ទ្រង់ គឺ​ឌីន‌ហាបា

33 បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

34 យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

35 ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត

36 ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា​ពី​ម៉ាស‌រេកា​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

37 សាំឡា​ក៏​សុគត​ទៅ រួច​សូល​ពី​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

38 សូល​ក៏​សុគត​ទៅ រួច​បាល-ហាណាន់​ជា​កូន​អ័កបោរ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់