លោកុប្បត្តិ 36:4-10 KHOV

4 ឯ​អ័ដា នាង​បង្កើត​អេលី‌ផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​នាង​បង្កើត​រេហួល

5 នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន

6 រួច​អេសាវ​គាត់​នាំ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​នៅ​ផ្ទះ​គាត់​ទាំង​អស់ និង​ហ្វូង​សត្វ ហើយ​នឹង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​យ៉ាកុប​ជា​ប្អូន

7 ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក និង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ

8 ដូច្នេះ​អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។

9 នេះ​ជា​ដំណ​វង្ស ត​ពី​អេសាវ​ជា​អយ្យកោ​ពួក​សាសន៍​អេដំម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ

10 នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ និង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ