លោកុប្បត្តិ 36:8-14 KHOV

8 ដូច្នេះ​អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ នោះ​គឺ​ជា​អេដំម។

9 នេះ​ជា​ដំណ​វង្ស ត​ពី​អេសាវ​ជា​អយ្យកោ​ពួក​សាសន៍​អេដំម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ

10 នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ និង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ

11 ហើយ​កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស

12 ឯ​ធីមណា​ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស​កូន​អេសាវ នាង​បង្កើត​អាម៉ា‌លេក​ឲ្យ​អេលី‌ផាស នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​ទាំង​អស់

13 ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ

14 ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​អេសាវ។