លោកុប្បត្តិ 37:10-16 KHOV

10 គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ និង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

11 ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់ តែ​ឪពុក​បាន​កំណត់​រឿង​នោះ​ទុក។

12 ពួក​បង​គាត់​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក​នៅ​ឯ​ស៊ីគែម

13 ហើយ​អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ

14 រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង និង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម

15 នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី

16 គាត់​ឆ្លើយ​ថា ខ្ញុំ​រក​បង​ប្អូន​ខ្ញុំ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​កន្លែង​ដែល​គេ​ឃ្វាល​សត្វ​ផង