លោកុប្បត្តិ 37:17-23 KHOV

17 អ្នក​នោះ​ប្រាប់​ថា គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ អញ​ឮ​គេ​ថា ចូរ​យើង​ទៅ​ឯ​ដូថាន់​វិញ នោះ​យ៉ូសែប​ក៏​ទៅ​តាម ឃើញ​នៅ​ឯ​ដូថាន់។

18 លុះ​គេ​ឃើញ​គាត់​ពី​ចំងាយ នោះ​គេ​មត់​សំរេច​គ្នា​ថា​នឹង​សំឡាប់​គាត់​ចោល ក្នុង​កាល​មុន​ដែល​គាត់​ទៅ​ដល់

19 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា នុ៎ះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ

20 ចូរ​យើង​សំឡាប់​វា​ឥឡូវ ទំលាក់​ចុះ​ក្នុង​អណ្តូង​ណា​មួយ​ទៅ រួច​សឹម​និយាយ​ថា មាន​សត្វ​សាហាវ​ណា​បាន​ហែក​វា​ស៊ី​ទៅ​ហើយ យើង​នឹង​មើល តើ​នឹង​មាន​អ្វី​កើត​ពី​សប្តិ​នោះ​មក

21 ឯ​រូបេន​ក៏​ឮ ហើយ​គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​គេ គាត់​និយាយ​ថា កុំ​ឲ្យ​យើង​យក​ជីវិត​វា​ឡើយ

22 រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ

23 កាល​យ៉ូសែប​បាន​មក​ដល់​ពួក​បង​ហើយ នោះ​គេ​ក៏​បក​អាវ​គាត់​ចេញ គឺ​ជា​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង