លោកុប្បត្តិ 37:25-31 KHOV

25 រួច​គេ​នាំ​គ្នា​អង្គុយ​បរិភោគ​បាយ គេ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

26 នោះ​យូដា​និយាយ​ទៅ​បង​ប្អូន​ថា បើ​យើង​សំឡាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​មាន​កំរៃ​អី

27 ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម

28 ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

29 រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន

30 ក៏​វិល​ទៅ​ឯ​បង​ប្អូន​ប្រាប់​ថា ក្មេង​នោះ​បាត់​ទៅ​ហើយ ចុះ​ឯ​ខ្ញុំ តើ​នឹង​ទៅ​ឯ​ណា

31 នោះ​គេ​ក៏​សំឡាប់​ពពែ​១ រួច​យក​អាវ​យ៉ូសែប​ទៅ​ប្រឡាក់​នឹង​ឈាម