លោកុប្បត្តិ 37:29-35 KHOV

29 រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន

30 ក៏​វិល​ទៅ​ឯ​បង​ប្អូន​ប្រាប់​ថា ក្មេង​នោះ​បាត់​ទៅ​ហើយ ចុះ​ឯ​ខ្ញុំ តើ​នឹង​ទៅ​ឯ​ណា

31 នោះ​គេ​ក៏​សំឡាប់​ពពែ​១ រួច​យក​អាវ​យ៉ូសែប​ទៅ​ប្រឡាក់​នឹង​ឈាម

32 បញ្ជូន​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ជំរាប​ដល់​ឪពុក​ថា យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​ឬ​មិន​មែន

33 គាត់​ក៏​ចំណាំ​ស្គាល់​អាវ​នោះ ហើយ​និយាយ​ថា គឺ​ជា​អាវ​របស់​កូន​អញ​ពិត មុខ​ជា​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ យ៉ូសែប​បាន​ត្រូវ​ហែក​ខ្ទេច‌ខ្ទី​ជា​ប្រាកដ

34 នោះ​យ៉ាកុប​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ

35 ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន