លោកុប្បត្តិ 37:6-12 KHOV

6 គាត់​ប្រាប់​ថា សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន

7 ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្តាប់​នៅ​ស្រែ នោះ​កណ្តាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល កណ្តាប់​របស់​អ្នក​រាល់​គ្នា​បាន​មក​ព័ទ្ធ​ជុំវិញ ហើយ​ក្រាប​គោរព​ចំពោះ​កណ្តាប់​របស់​ខ្ញុំ

8 ពួក​បងៗ​ឆ្លើយ​ឡើង​ថា បើ​ដូច្នេះ ឯង​នឹង​គ្រប់‌គ្រង​លើ​យើង​ឬ ឯង​នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ ហើយ​គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សំដី​របស់​គាត់។

9 គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​១១​បាន​ក្រាប​គោរព​ដល់​ខ្ញុំ

10 គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ និង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

11 ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់ តែ​ឪពុក​បាន​កំណត់​រឿង​នោះ​ទុក។

12 ពួក​បង​គាត់​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក​នៅ​ឯ​ស៊ីគែម