លោកុប្បត្តិ 38:12-18 KHOV

12 លុះ​យូរ​ក្រោយ​មក នោះ​កូន​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​យូដា​ក៏​ស្លាប់​ទៅ រួច​កាល​យូដា​បាន​រសាយ​ទុក្ខ​ទៅ​ហើយ នោះ​គាត់​ឡើង​ទៅ​ឯ​ពួក​កាត់​រោម​ចៀម​នៅ​ធីមណា ព្រម​ទាំង​ហ៊ីរ៉ា​ជា​សំឡាញ់​ដែល​នៅ​អាឌូឡាម​ដែរ

13 មាន​គេ​ទៅ​ប្រាប់​ដល់​តាម៉ារ​ថា មើល ឪពុក​ក្មេក​នាង​រៀប​ឡើង​ទៅ​ឯ​ធីមណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់​ហើយ

14 ដូច្នេះ នាង​ដោះ​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា ដ្បិត​នាង​ឃើញ​ថា​សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ

15 កាល​យូដា​ឃើញ​នាង នោះ​គាត់​ស្មាន​ថា ជា​ស្រី​សំផឹង ដ្បិត​នាង​បាន​បាំង​មុខ

16 នោះ​គាត់​ក៏​បែរ​ទៅ​ឯ​នាង​តាម​ផ្លូវ​និយាយ​ថា ចូរ​យើង​ទៅ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង​ឥឡូវ ពី​ព្រោះ​គាត់​មិន​ដឹង​ថា នាង​ជា​កូន​ប្រសា​ទេ តែ​នាង​សួរ​ថា តើ​អ្នក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ​ខ្លះ ដែល​អ្នក​ចូល​មក​ឯ​ខ្ញុំ​នេះ

17 គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​១​ពី​ហ្វូង​មក​ឲ្យ តែ​នាង​សួរ​ថា អ្នក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទំរាំ​តែ​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់

18 គាត់​តប​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ឲ្យ​អ្វី​បញ្ចាំ​ចិត្ត​នាង រួច​នាង​ឆ្លើយ​ថា សូម​ឲ្យ​ត្រា និង​ខ្សែ ហើយ​ដំបង​ដែល​អ្នក​កាន់​នៅ​ដៃ​នោះ​មក គាត់​ក៏​ឲ្យ​ដល់​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទំងន់​ដោយ‌សារ​គាត់